សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១០០.៦៣៦.៦២៦.០០០រៀល ថយជាងត្រីមាសទី៤ ឆ្នាំ២០២៣ ចំនួន៤.៩៧១.១៥៦.០០០ រៀល ស្មើនឹង ៤,៧១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៦៨.៨៦៥.០០០រៀល ថយចំនួន ១.៧០៥.៨០៦.០០០រៀល ស្មើនឹង ៨៦,៣៨% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៣៦.៣៧៦.៤១៤.០០០រៀល កើនចំនួន ៣.៣៩១.៤៧២.០០០រៀល ស្មើនឹង ១,០២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១.៩១៦.៨៧១.០០០រៀល ថយចំនួន ២.៤៤១.១៩៥.០០០រៀល ស្មើនឹង ៥៦,០២% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៨៤.៤១៨.៣៨០.០០០រៀល កើនចំនួន ២៨.៩១៦.៩៨៦.០០០ រៀល ស្មើនឹង ៨,១៣% និងមូលធនសរុប មានចំនួន ២៨២.២៨៩.២៩០.០០០ រៀល ថយចំនួន ៣.៥១០.០៧៥.០០០ រៀល ស្មើនឹង ១,២៣% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤
១-អនុបាតចរន្ត ៣,០៨ដង
២-អនុបាតចរន្តលឿន ៣,០៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០៧%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,១០%
៥-អនុបាតគំលាតចំណេញដុល ៦,៥៥%
៦-អនុបាតគំលាតចំណេញភាព ០,២៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦,៧២ រៀល