សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៥.២៧២.៨១១.០០០ រៀល (១១.៣០៣.៦២៤ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ កើនឡើងចំនួន ១.២១៩.១៣៥.០០០ រៀល (៥០៨.៧៣៥ ដុល្លារអាមេរិក) ឬស្មើនឹង ២,៧៧%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី២ ឆ្នំា២០២៥ សរុបចំនួន ៨.៧៣២.៣៩៦.០០០ រៀល (២.១០៣.០៥១ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ កើនឡើងចំនួន ៣៨៩.៤២០.០០០ រៀល (៤៩៣.៥០៥ ដុល្លារអាមេរិក) ឬស្មើនឹង (៤,៦៧%)។
សំគាល់ ៖ សវនករឯករាជ្យ បានធ្វើការកំណត់ឡើងវិញ នៃតួរលេខមួយចំនួនក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤។
សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ១,១១ ដង
២-អនុបាតចរន្តលឿន៖ ០,៨៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ២,២៥%
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ៧,៩២%
៥-អនុបាតគំលាតចំណេញដុល៖៥១,៣៤%
៦-អនុបាតគំលាតចំណេញភាព៖ ១៩,២៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ២៧ រៀល