សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១៤.៤២៩ លានរៀល កើនឡើង ចំនួន ២.១៩៨ លានរៀល ស្មើនឹង ១៧,៩៧% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២៤ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី២ ឆ្នំា២០២៥ សរុបចំនួន -៦.២៦៨ លានរៀលធ្លាក់ចុះ ចំនួន ១.៦១៥ លានរៀលស្មើនឹង -២០,៤៩% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៥ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១២០.២៦១ លានរៀល ធ្លាក់ចុះចំនួន -៥.៥៨៣ លានរៀល ស្មើនឹង -៤,៤៤% និងមូលធនសរុប មានចំនួន -៧៧.៧៦៥ លានរៀល កើនឡើងចំនួន -១៤.០៩៥ លានរៀល ស្មើនឹង ២២,១៤% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព៖ -១៦,៦២%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត៖ ០,០៩
អនុបាតចរន្តលឿន៖ ០,០៩
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -៥%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ ៨%
៥. អនុបាតគម្លាតចំណេញដុល៖ -២៧,៣៧%
៦. អនុបាតគម្លាតចំណេញភាព៖ -៤៣,៤៤%
៧. អនុបាតលទ្ធភាពបង់ការប្រាក់៖ -៣,១៣