សេចក្តីលម្អិត៖: នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ក្រុមហ៊ុន តែលកូថេក បានប្រកាសលទ្ធផលចំណូលលម្អិតសរុបចំនួន ៦.៣៣៥ លានរៀល ដែលថយចុះចំនួន ១.៥៦៧,៦២ លានរៀល ស្មើនឹង ១៩,៨៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន តែលកូថេក មានទ្រព្យសកម្មសរុបចំនួន ៣១២.២៥១ លានរៀល កើនឡើងចំនួន ២,៩៧% បើប្រៀបនឹងរយៈពេលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
- អនុបាតចរន្ត: ១៩៧,៣៧
- អនុបាតចរន្តលឿន: ១៩៥,៥៦%
២. អនុបាតចំណេញភាព
- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៩១%
- អនុបាតចំណេញធៀបនឹងមូលធន: ៣,៩៣%
- អនុបាតគម្លាតចំណេញដុល : ២៩,៨៩%
- អនុបាតគម្លាតចំណេញភាព: ១៦,៤៨%
- អនុបាតលទ្ធភាពសងការប្រាក់: ៧, ៥៦ដង