សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៧.៧១៦.០៧៥.០០០រៀល ថយចុះចំនួន ៤.៨៨២.៦៤៣.០០០រៀល ស្មើនឹង ៥,២៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦.៥៧២.២៥០.០០០រៀល កើនឡើងចំនួន ១៤.១៤៦.៣២២.០០០រៀល ស្មើនឹង ៥៨៣,១៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៤។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៧០.៣៤២.៣១៦.០០០រៀល ថយចុះចំនួន ២៨.៨៨៩.៤៤១.០០០រៀល ស្មើនឹង ១៤,៥០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤១.៤២៤.២៤៥.០០០រៀល ថយចុះចំនួន ១៣.០៩៤.១១២.០០០រៀល ស្មើនឹង ២៤,០២% បើធៀបទៅនឹង រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន៣.៣៧១.៧២៣.២៨៥.០០០រៀល កើនឡើងចំនួន ៩២.៥៥៨.០០៤.០០០រៀល ស្មើនឹង ២,៨២% និងមូលធនសរុបមានចំនួន ១.៤០១.៩៣០.៧៦៧.០០០រៀល កើនឡើងចំនួន ៣៦.៨៥៨.១៥៤.០០០រៀល ស្មើនឹង ២,៧០%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត៖ ០,៣០ ដង
១.២ អនុបាតចរន្តលឿន៖ ០,២១ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖០,៥០ %
២.២ អនុបាតចំណេញធៀបនឹងមូលធន៖ ១,១៩ %
២.៣ អនុបាតគម្លាតចំណេញដុល៖ ៣៨,០៤ %
២.៤ អនុបាតគម្លាតចំណេញភាព៖ ១៨,៨៩ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១៩០,៥៤ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៖ ៣,៣០ ដង
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៨០.៤០៩.៧០៤ម៣ ជាមួយនឹងការតបណ្តាញជូនអតិថិជនចំនួន ៨.៨០០ បណ្តាញ និងលក់ទឹកឱ្យបាន ៦៤.៧៤៨.៧១៩ម៣, គ្រោងរកចំណូលសរុបឱ្យបានចំនួន ១០១.៦៣១.៨៤៥.០០០រៀល និងចំណាយសរុបចំនួន ៨១.៤៣១.២៥៧.០០០រៀល។