១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
មូលធនភាគហ៊ុនិកសរុប/ទ្រព្យសកម្មសរុប: មូលធនភាគហ៊ុនិកសរុប/ទ្រព្យសកម្មសរុប
ឆ្នាំសារពើពន្ធ បច្ចុប្បន្ន: (៩៧ ៦៤០ លានរៀល)
ឆ្នាំសារពើពន្ធមុន: (១ ២៩១ លានរៀល)
បម្រែបម្រួល: (៩៦ ៣៤៩ លានរៀល)
អត្រាបម្រែបម្រួល: (៧ ៤៦៣,១%)
២ - មូលធនភាគហ៊ុន: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: គិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មូលធនសរុបរបស់ ផថខ មានចំនួន (៩៧ ៦៤០ ) លានរៀល តំណាងឲ្យការថយចុះចំនួន ៩៦ ៣៤៩ លានរៀល ឬ ៧ ៤៦៣,១% បើប្រៀបធៀបនឹងចំនួន (១ ២៩១) លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
៤ - មូលហេតុ: គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នា២០២៥ គម្រោងសាងសង់សំខាន់មួយរបស់ក្រុមហ៊ុននៅតែបន្តដំណើរការ។ កាលបរិច្ឆេទប្រតិបត្តិការពាណិជ្ជកម្មដែលបានកំនត់កាលវិភាគ (“SCOD ទី៤”) ពីមុនត្រូវការបានពន្យារពេលដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នា២០២៥ SCOD ទី៤ ដោយសារមានការអនុម័តជាផ្លូវការពីអាជ្ញាធររដ្ឋាភិបាលដែលពាក់ព័ន្ធនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ SCOD ទី៤ ត្រូវបានកែសម្រួលទៅវិញទៅមកដោយនិយោជករបស់គម្រោង និងក្រុមហ៊ុនរហូតដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២៥ ក្រោមកិច្ចព្រមព្រៀងបន្ថែមលើកទីពីរ ហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ពាក្យស្នើសុំសម្រាប់ការទទួលបាននូវអនុម័តជាផ្លូវការពីអាជ្ញាធររដ្ឋាភិបាលដែលពាក់ព័ន្ធត្រូវបានដាក់ជូននិយោជករបស់គម្រោង ដែលការអនុម័តនេះកំពុងស្ថិតនៅក្រោមការរង់ចាំនាកាលបរិច្ឆេទនៃរបាយការណ៏នេះ។
៥ - វិធានការណ៍បន្ទាប់: អនុលោមតាមកិច្ចព្រមព្រៀងបន្ថែមលើកទី២ ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនិយោជកគម្រោងដើម្បីធានាការបញ្ចប់គម្រោងទាន់ពេលវេលាតាមSCOD ទី៤ ដែលបានកែប្រែ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ពុំមានការខូចខាតដែលបានបញ្ជាក់ច្បាស់លាស់ ត្រូវបានអនុវត្តក្នុងអំឡុងពេលនេះទេ ដោយសារការពន្យាពេលនេះត្រូវបានគាំទ្រដោយការកក់ប្រាក់ ១ ០០០ ០០០ ដុល្លារអាមេរិក ដែលដាក់ដោយក្រុមហ៊ុន ស្របតាមកិច្ចព្រមព្រៀងបន្ថែមលើកទី២។ ដូច្នេះ ពុំមានការផ្ដល់ណាមួយត្រូវបានទទួលស្គាល់ឡើយ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។