សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ ដែលបានបញ្ចប់នៅ ថ្ងៃទី៣០ ខែមិថុនា គ.ស២០២៥ ចំណូលសរុបរបស់ ផថខ បានកត់ត្រាត្រឹម ១៤ ៨២២ លានរៀល ដែលតំណាងអោយការថយចុះចំនួន ២ ៦៦៧ លានរៀល ឬ ១៥,២% បើប្រៀបធៀបទៅនឹងត្រីមាសទីបួននៃឆ្នាំហិរញ្ញវត្ថុ ២០២៤ ដែលបានកត់ត្រាត្រឹម ១៧ ៤៨៩លានរៀល។
គិតត្រឹម ថ្ងៃទី៣០ ខែមិថុនា គ.ស២០២៥ ទ្រព្យសកម្មសរុប មានចំនួន ៨៨៤ ៩៨៤ លានរៀល តំណាងឲ្យការថយចុះចំនួន ៣២ ៥៧១ លានរៀល ឬ ៣,៥% បើប្រៀបធៀបនឹងចំនួន ៩១៧ ៥៥៥ លានរៀលនៃការិយអន្តរកាលដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង មូលធនសរុបចំនួន (៩៧ ៦៤០) លានរៀល តំណាងឲ្យការថយចុះចំនួន ៩៦ ៣៤៩ លានរៀល ឬ ៧ ៤៦៣,១% បើប្រៀបធៀបនឹងចំនួន (១ ២៩១) លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា គ.ស២០២៤។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ដែលបានបញ្ចប់នៅ ថ្ងៃទី៣០ ខែមិថុនា គ.ស២០២៥ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១,៣៨ ដង
២. អនុបាតចរន្តលឿន៖ ១,២៩ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (៩,១៧)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (៨៣,១០)%
៥. អនុបាតគម្លាតចំណេញដុល៖ (៤៤៤,៥១)%
៦. អនុបាតគម្លាតខាតភាព៖ (៥៤៧,៤២)%
៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (១ ០៨២,៦៣) រៀល