សម្រាប់ឆ្នាំ២០២០ សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ីទទួលបានចំណូលសរុបចំនួន ២,៣៦ទ្រីលានរៀល កើនឡើងចំនួន ១៣២,៣៧ ប៊ីលានរៀល ស្មើនឹង ៥,៩៤%ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០១៩និងប្រាក់ចំណេញចំនួន ៥៧៦,៨៧ ប៊ីលានរៀល ដែលកើនឡើងចំនួន ៨៧,១៤ ប៊ីលានរៀល ស្មើនឹង ១៧,៧៩% ធៀបនឹងឆ្នាំ២០១៩។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៦,៥០ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៣៤ ទ្រីលានរៀល ស្មើនឹង ៥,៣១% និងមូលធនសរុបចំនួន ៤,៤១ ទ្រីលានរៀល កើនឡើងចំនួន៤៧៧,៣៥ ប៊ីលានរៀល ស្មើនឹង ១២,១៥% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូឆ្នាំ២០១៩។ សូចនាករសំខាន់ៗនៅក្នុងឆ្នាំ២០២០មានដូចខាងក្រោម៖ ១. ចំណេញធៀបនឹងមូលធនមធ្យម : ១៣,៦៦% ២. ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម : ២,២០% ៣. ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប : ១១,៥២% ៤. ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប : ៥,០៥% ៥. ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប : ៦៨,៧៩% ៦. ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប : ៩៧,៧៣% ៧. ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(*) : ២,៤០% ៨. អនុបាតសាធនភាព : ២៥,១៥% ៩. អនុបាតក្របខ័ណ្ឌសន្ទនីយភាព : ១៤៩,៣១% (*)ឥណទានមិនដំណើរការ= ឥណទាននៅដំណាក់កាលទី៣ ១០. ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) : ១៣.៧០៤នាក់ |