សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ ហត្ថា ម.ក សម្រេចបានប្រាក់ចំណេញមុនដកពន្ធចំនួន ១២៨ ២៣១ ៥៩៤ពាន់រៀល (៣១ ៤៥២ ៤៣៩ ដុល្លារអាមេរិក) ថយចុះចំនួន ១៥ ៥៨២ ៦២៦ ពាន់រៀល (៤ ០៣៩ ៧១៨ ដុល្លារអាមេរិក) សើ្មនឹង (១០,៨%) និង ចំណូលសរុបមានចំនួន ៧០៧ ៥៦៤ ៣៣៣ ពាន់រៀល (១៧៣ ៥៥០ ២៤១ ដុល្លារអាមេរិក) កើនឡើងចំនួន ១៣២ ៣៣៩ ៨៥៦ ពាន់រៀល (៣១ ៥៨៩ ៦១០ ដុល្លារអាមេរិក) សើ្មនឹង ២៣% ធៀបនឹងឆ្នាំមុន ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់ ធនាគារ ហត្ថា ម.ក មានចំនួន ៦ ៣៧០ ៨៥០ ៤៨៨ ពាន់រៀល (១ ៥៧៤ ៩៩៣ ៩៤០ដុល្លារអាមេរិក) កើនឡើងចំនួន ១ ៣៧១ ៥២៧ ១២៥ ពាន់រៀល (៣៤៨ ១៦៦ ១២១ ដុល្លារអាមេរិក) សើ្មនឹង ២៧,៤% បើធៀបនឹងឆ្នាំមុន ។ បំណុលសរុប មានចំនួន ៥ ៣២០ ៦២៤ ៧៤៥ ពាន់រៀល (១ ៣១៥ ៣៥៨ ៤០៤ ដុល្លារអាមេរិក) កើនឡើងចំនួន ១១២៩ ៦១៨ ៤៧២ ពាន់រៀល (២៨៦ ៨៩០ ៦០៧ ដុល្លារអាមេរិក) សើ្មនឹង ២៧% បើធៀបនឹងឆ្នាំមុន។ មូលធនរបស់ភាគទុនិកសរុប មានចំនួន ១ ០៥០ ២២៥ ៧៤៣ ពាន់រៀល (២៥៩ ៦៣៥ ៥៣៦ ដុល្លារអាមេរិក) កើនឡើងចំនួន ២៤១ ៩០៨ ៦៥៣ ពាន់រៀល (៦១ ២៧៥ ៥១៤ ដុល្លារអាមេរិក)សើ្មនឹង ២៩,៩% បើធៀបនឹងឆ្នាំមុន។ សូចនាករសំខាន់ៗនៅក្នុងឆ្នាំ២០២០ រួមមាន៖ ១. អនុបាតសាធនភាព៖ ១៧,៨% ២.អនុបាតបំណុលធៀបនឹងមូលធន៖ ៥០៧% ៣.អនុបាតសន្ទនីយភាព៖ ១៣១% ៤. អនុបាតឥណទានមិនដំណើរការ៖ ១,៣១% ៥. អនុបាតបញ្ញើឥណទាន៖ ៥៩,៩% ៦. អនុបាតចំណេញភាពធៀបនឹងទ្រព្យសកម្ម៖ ១,៦៤% ៧. អនុបាតចំណេញភាពធៀបនឹងមូលធន៖ ៩,៩៧% ៨. អនុបាតលទ្ធភាពបង់ការប្រាក់៖ ១៤៤% |
បានបង្ហោះនៅថ្ងៃទី 02-Apr-2021
HTB Annual Report 2020-Kh Final.pdf