សម្រាប់ត្រីមាសទី១ឆ្នាំ២០២១សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ីទទួលបានចំណូលសរុបចំនួន ៦៣៤,១៨ប៊ីលានរៀល កើនឡើងចំនួន ៤៧,១០ ប៊ីលានរៀល ស្មើនឹង ៨,០២%ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២០និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៧៩,៥៧ប៊ីលានរៀល ដែលកើនឡើងចំនួន ៤៣,១២ ប៊ីលានរៀល ស្មើនឹង ៣១,៦០%ធៀបនឹងត្រីមាសទី១ឆ្នាំ២០២០។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៨,០៨ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៥៨ទ្រីលានរៀល ស្មើនឹង ៥,៩៧%និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៤,៥៩ទ្រីលានរៀល កើនឡើងចំនួន១៨២,៤៦ ប៊ីលានរៀល ស្មើនឹង ៤,១៤%ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី១ឆ្នាំ២០២១មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម(*):៣,៩៩% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*):០,៦៦% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៤% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,២៩% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៨,៦៧% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៦,២០% ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,២៤% អនុបាតសាធនភាព: ២៤,៥១% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៥៤,៩០% (*)អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេហើយត្រូវបានគណនាដោយប្រើ តួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃ ទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ (**)ឥណទានមិនដំណើរការ= ឥណទាននៅដំណាក់កាលទី៣ ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៧១៤នាក់ |