ក្នុងត្រីមាសទី១ ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨១.២៩១.១១៣.០០០រៀល កើនជាងក្នុងត្រីមាសទី១ ឆ្នំា២០២០ ចំនួន៩.៥៨៣.៣៣២.០០០រៀល ស្មើនឹង១៣,៣៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៦.៨០៥.២០៦.០០០រៀល កើនឡើងចំនួន៣៥.៩៨៤.៨១១.០០០រៀល ស្មើនឹង ៤.៣៨៦,២៨%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧៨.៧៧២.០២៩.០០០រៀល ថយចុះចំនួន ១១.០៧០.៦៧២.០០០រៀល ស្មើនឹង ០,៨០% និងមូលធនសរុប មានចំនួន ៧៣៩.១៦៦.៦២៤.០០០រៀល កើនឡើងចំនួន ៣៦.៨០៥.២០៦.០០០រៀល ស្មើនឹង ៥,២៤%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៖ ២,៥៨ ដង ២-អនុបាតចរន្តលឿន ៖ ២,២៥ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៖ ២,៦៧% ៤-អនុបាតចំណេញធៀបនឹងមូលធន ៖ ៤,៩៨% ៥-អនុបាតគំលាតចំណេញដុល ៖ ១៨,៣៦% ៦-អនុបាតគំលាតចំណេញភាព ៖ ៤៥,២៨% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៖ ៦,៧៣ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ ៤២៩,១១ រៀល |