របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក |
ក្នុងត្រីមាសទី២ ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៥០០.៩៧០ លានរៀល កើនជាងត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ៧៩.៩៨៤ លានរៀល ស្មើនឹង ១៩% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ជប់៣ខែ ក្នុងត្រីមាសទី២ ឆ្នាំ២០២១ សរុបចំនួន ១៣២.០៩៤ លានរៀល កើនឡើងចំនួន ៧៩.៣៩៤ លានរៀល ស្មើនឹង ១៥០,៦៥% បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៩៨៣.២៤៤ លានរៀល កើនចំនួន ១៣៨.៨៥៩ លានរៀល ស្មើនឹង ១៦,៤៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ២៧៨.០៧៩ លានរៀល កើនឡើងចំនួន ១២៥.៧៤៥ លានរៀល ស្មើនឹង ៨២,៥៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន ១៥.៦០៨.៩៨៩ លានរៀល កើនចំនួន ៩៨០.៩៤៨ លានរៀល ស្មើនឹង ៦,៧១% និងមូលធនសរុបមានចំនួន ២.៣៩៣.៣០៣ លានរៀល កើនចំនួន ២៩៤.៦០៣ លានរៀល ស្មើនឹង ១៤,០៤% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមៈ ៥,៨៨% ២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមៈ ០,៨៧% ៣. អនុបាតផលបត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៨៧,៣៤% ៤. អនុបាតចំណាយប្រតិបត្តិការធៀបនឹងផលបត្រឥណទានជាមធ្យមៈ ០,៧០% ៥. អនុបាតចំណាយធៀបនឹងចំណូលៈ ២៩% ៦. អនុបាតចំណូលលើផលបត្រឥណទានជាមធ្យមៈ ៣,៩១% ៧. អនុបាតសាធនភាពៈ ២០,១៤% ៨. អនុបាតសន្ទនីយភាពៈ ១៥១,៨៦% ៩. អនុបាតហានិភ័យផលបត្រឥណទាន >= ៣០ថ្ងៃៈ ៣,១១% ១០. អនុបាតប្រាក់បញ្ញើធៀបនឹងផលបត្រឥណទានៈ ៦៩,៤៣% ១១. ចំនួនអតិថិជនសេវាឥណទានៈ ៤៥០.៨៩៤ នាក់ ១២. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៦៤០.៤៤៦ នាក់ ១៣. ចំនួនបុគ្គលិកៈ ៨.៨១៧នាក់ ១៤. ចំនួនការិយាល័យៈ ១៨២ ១៥. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៤២ |