ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៩១.០៩៣.៨៩១.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ៣៥.៣២៤.០១៣.០០០ រៀល ស្មើនឹង ២៧,៩៤% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤.០៣៤.៥១១.០០០រៀល ថយចំនួន ៤.៧៧០.៧៧៥.០០០រៀល ស្មើនឹង ៦៤៧,៩៧% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២២៤.៤៧៣.៤២៩.០០០រៀល ថយចំនួន ២៧.៤៦៥.០៨៣.០០០រៀល ស្មើនឹង ១០,៩០% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងខាតសុទ្ធក្រោយបង់ពន្ធមានចំនួន៣.៧១៦.១៨៣.០០០រៀល ថយចំនួន ៥.០៨៩.០៦៤.០០០រៀល ស្មើនឹង ៣៧០,៦៩% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣១៨.៤៣៤.៩៦៧.០០០រៀល ថយចំនួន ៣៧.១៣៣.៩២២.០០០ រៀល ស្មើនឹង ១០,៤៤% និងមូលធនសរុប មានចំនួន ២៧៥.២៦៩.៨៧០.០០០ រៀល ថយចំនួន ៣.៦៨៤.៧៩៧.០០០ រៀល ស្មើនឹង ១,៣២% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ១-អនុបាតចរន្ត:៦,៩៩ដង ២-អនុបាតចរន្តលឿន:៣,២៣ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:(១,២៧)% ៤-អនុបាតចំណេញធៀបនឹងមូលធន:(១,៤៧)% ៥-អនុបាតគំលាតចំណេញដុល:១,១២% ៦-អនុបាតគំលាតចំណេញភាព:(៤,៤៣)% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:(១០០,៨៦) រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ ដូចមានក្នុងឯកសារយោង។ |