ចំណូលសរុបនៃ PCL សម្រាប់រយៈពេលដប់ពីរខែដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ បានកត់ត្រាត្រឹមចំនួន ២៧៣.៦២៨ លានរៀល កើនឡើងចំនួន ៧០.៦១៤ លានរៀល ឬ ៣៤,៧៨% បើប្រៀបធៀបទៅនឹងរបាយការណ៍ឆ្នាំហិរញ្ញវត្ថុរយៈពេលដប់ពីរខែដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ មានចំនួន ២០៣.០១៤ លានរៀល ។ នៅដំណាច់ខែ មិថុនា ឆ្នាំ ២០២១ ទ្រព្យសកម្មសរុប មានចំនួន ១.១៦៦.៨៨២ លានរៀល កើនឡើងចំនួន ១៥០.៧៧០ លានរៀល ឬ ១៤,៨៤% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ មានចំនួន ១.០១៦.១១២ លានរៀល និង មូលធនសរុបចំនួន ៩៣.៨៩៧ លានរៀល កើនឡើងចំនួន ២៣.៩៤០ លានរៀល ឬ ៣៤,២២% បើប្រៀបធៀបនឹង ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ មានចំនួន ៦៩.៩៥៧ លានរៀល។ សូចនករសំខាន់ៗសម្រាប់ឆ្នាំហិរញ្ញវត្ថុ នៅថ្ងៃទី៣០ មិថុនា ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៩០% ២. អនុបាតចរន្តលឿន៖ ០,៨៨% ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,៥១% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ ៦,៣៧% ៥. អនុបាតគម្លាតចំណេញដុល៖ ១៦,៣៤% ៦. អនុបាតគម្លាតចំណេញភាព៖ ២,១៩% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៧៥,៨៦ រៀល |