របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ហ.អ.ក)។ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៦៥៦,៨៩ ប៊ីលានរៀល កើនឡើងចំនួន ៧២,៦៥ ប៊ីលានរៀល ស្មើនឹង ១២,៤៣% ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៥៨,៨៦ ប៊ីលានរៀល ដែលកើនឡើងចំនួន ១៦,៩១ ប៊ីលានរៀល ស្មើនឹង ១១,៩១% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣០,៦០ ទ្រីលានរៀល ដែលកើនឡើងចំនួន ៤,០៩ទ្រីលានរៀល ស្មើនឹង ១៥,៤៥% និងមូលធនសរុបចំនួន ៤,៩៣ ទ្រីលានរៀល កើនឡើងចំនួន ៥២២,៧៣ ប៊ីលានរៀល ស្មើនឹង ១១,៨៦% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,២៩% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥៣% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩០% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,១៧% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៧,១៨% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩២,៦៤% ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,៦៤% អនុបាតសាធនភាព: ២៤,៣២% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៦០,០៦% (*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ . ចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ (**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣ ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៧១៦ នាក់ សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ ដូចមានក្នុងឯកសារយោង។ |