សម្រាប់ត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២២ ចំណូលសរុបរបស់ ផថខ មានចំនួន ៧៤ ១៥៧ លានរៀល តំណាងឱ្យការថយចុះតិចតួច ចំនួន ២៩១ លានរៀល ឬ ០,៣៩% បើប្រៀបធៀបនឹងត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២១ មានចំនួន ៧៤ ៤៤៨ លានរៀល។ ចំណូលសម្រាប់រយៈពេលបីខែដែលបានបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានកត់ត្រាត្រឹមចំនួន ៧៤ ១៥៧ លានរៀល តំណាងឱ្យដំណើរការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណូលដែលបានកត់ត្រាគឺអាចប្រៀបធៀបទៅនឹងត្រីមាសកាលពីឆ្នាំមុនដោយសារភាពខុសគ្នានៃអត្រាប្តូរប្រាក់។ នៅដំណាច់ ខែកញ្ញា ឆ្នាំ២០២១ ទ្រព្យសកម្មសរុប មានចំនួន ១ ១៩១ ៧៨៩ លានរៀល តំណាងឱ្យការកើនឡើងចំនួន ២៤ ៩០៧ លានរៀល ឬ ២,១៣% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ មានចំនួន ១ ១៦៦ ៨៨២ លានរៀល និង មូលធនសរុបចំនួន ១០០ ២០៨ លានរៀល តំណាងឱ្យការកើនឡើងចំនួន ៦ ៣១១ លានរៀល ឬ ៦,៧២% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ មានចំនួន ៩៣ ៨៩៧ លានរៀល។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៩២% ២. អនុបាតចរន្តលឿន៖ ០,៩០% ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,៣៧% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ ៤,៤៦% ៥. អនុបាតគម្លាតចំណេញដុល៖ ១៤,៧៩% ៦. អនុបាតគម្លាតចំណេញភាព៖ ៦,០៣% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៥៩,៦២ រៀល |
បានបង្ហោះនៅថ្ងៃទី 16-Nov-2021
PEPC_First Quarter Report 2022_KH_.pdf
PCLQ1_30 Sep 2021_Reviewed Financial statements_Signed_KH_.pdf