របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ីត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(ស.រ.ហ.អ.ក)។ សម្រាប់ត្រីមាសទី៤ឆ្នាំ២០២១សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ីទទួលបានចំណូលសរុបចំនួន ៦៧៣,៥៧ប៊ីលានរៀល កើនឡើងចំនួន ៥១,៥២ ប៊ីលានរៀល ស្មើនឹង ៨,២៨%ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី៤ ឆ្នាំ២០២០និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៨៩,៤៥ប៊ីលានរៀល ដែលកើនឡើងចំនួន ១៤,១៨ ប៊ីលានរៀល ស្មើនឹង ៨,០៩%ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២០។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣២ទ្រីលានរៀល ដែលកើនឡើងចំនួន ៥,៥០ទ្រីលានរៀល ស្មើនឹង ២០,៧៦%និងមូលធនសរុបចំនួន ៤,៩១ទ្រីលានរៀល កើនឡើងចំនួន៥០១,៧៨ ប៊ីលានរៀល ស្មើនឹង ១១,៣៨%ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៤ឆ្នាំ២០២១មានដូចខាងក្រោម៖ -ចំណេញធៀបនឹងមូលធនមធ្យម(*):៣,៨៧% -ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*):០,៦១% -ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៧២% -ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,១៩% -ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៩,១១% -ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៤,៩៧% -ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,៣៣% -អនុបាតសាធនភាព: ២២,៣៦% -អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៥៥,៦៥% (*). អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ . ចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ (**)ឥណទានមិនដំណើរការ= ឥណទាននៅដំណាក់កាលទី៣ -ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៧៤នាក់ |