សម្រាប់ត្រីមាសទី២ នៃឆ្នាំហិរញ្ញវត្ថុ ២០២២ ចំណូលសរុបរបស់ ផថខ មានចំនួន ៥៨ ២៧៤ លានរៀល តំណាងឱ្យការកើនឡើងចំនួន ២២ ៣៥០ លានរៀល ឬ ៦២,២១% បើប្រៀបធៀបនឹងត្រីមាសទី២ នៃឆ្នាំហិរញ្ញវត្ថុ ២០២១ មានចំនួន ៣៥ ៩២៤ លានរៀល។ ចំណូលសរុបសម្រាប់ ៦ ខែនៃរយៈពេលហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានកត់ត្រាត្រឹម ១៣២ ៣៧៣ លានរៀល តំណាងឱ្យវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ នៅដំណាច់ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសកម្មសរុប មានចំនួន ១ ២២៨ ១៩៣ លានរៀល តំណាងឱ្យការកើនឡើងចំនួន ៦១ ៣១១ លានរៀល ឬ ៥,២៥% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ មានចំនួន ១ ១៦៦ ៨៨២ លានរៀល និង មូលធនសរុបចំនួន ១០១ ៤៦២ លានរៀល តំណាងឱ្យការកើនឡើងចំនួន ៧ ៥៦៥ លានរៀល ឬ ៨,០៦% បើប្រៀបធៀបនឹងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ មានចំនួន ៩៣ ៨៩៧ លានរៀល។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ នៃឆ្នាំហិរញ្ញវត្ថុ ២០២២ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៩៣ ២. អនុបាតចរន្តលឿន៖ ០,៩១ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,០៥% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ ០,៦៥% ៥. អនុបាតគម្លាតចំណេញដុល៖ ១៦,៥០% ៦. អនុបាតគម្លាតចំណេញភាព៖ ១,១៣% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៨,៧៥ រៀល |