ក្នុងត្រីមាសទី៤ ឆ្នំា២០២១ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៧៩.៣៩៥.៤០៨ ពាន់រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២០ ចំនួន ៦២.២១២.៦៨៨ ពាន់រៀល ស្មើនឹង ៣៦២,០៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៥.៥៦០.១៣៩ ពាន់រៀល កើនឡើងចំនួន ១៣.៥២៩.២៥៥ ពាន់រៀលស្មើនឹង ៦៦៦,១៨%បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២០ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤២៦.២៣៤.០០២ ពាន់រៀល កើនឡើងចំនួន ៤២.១៧២.៣៧២ ពាន់រៀល ស្មើនឹង ១០,៩៨% និងមូលធនសរុប មានចំនួន ២៤៨.០០២.៩៧៤ ពាន់រៀល កើនឡើងចំនួន ៥.០១៦.៩០៣ ពាន់រៀល ស្មើនឹង ២,០៧% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ២,៩០ ដង ២-អនុបាតចរន្តលឿន: ១,២៤ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:៣,៦៥% ៤-អនុបាតចំណេញធៀបនឹងមូលធន:៦,២៧% ៥-អនុបាតគំលាតចំណេញដុល :៣៥,៦៧% ៦-អនុបាតគំលាតចំណេញភាព: ១៩,៦០ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:២១៦,៥ រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់:១៦,១៧ សូមអានឯកសារយោងដូចដែលបានភ្ជាប់។ |