ក្នុងត្រីមាសទី៤ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨៧,៦៧៦,៩៨១.០០០ រៀល កើនឡើងជាងក្នុងត្រីមាសទី៤ ឆ្នំា២០២០ ចំនួន ៣,៥៤៣,៥៤៥.០០០ រៀល ស្មើនឹង ៤.២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៤,៥០៦,៥៩០.០០០រៀល កើនឡើងជាងត្រីមាសទី៤ឆ្នំា២០២០ ចំនួន ១៣,៦៣៤,០៧២.០០០រៀល ស្មើនឹង១២៥.៤០%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤២.៣៤៩.២២៩.០០០ រៀល កើនឡើងចំនួន ៣០.៥៣៥.៤៦០.០០០ រៀល ស្មើនឹង ៩,៧៩% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩៣.៧០៧.៣៩០.០០០រៀល កើនឡើងចំនួន ៦៧.០៩៩.៧៩៦.០០០ រៀល ស្មើនឹង ២៥២,១៨% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៧.១៤៩.៦៧០.០០០រៀល កើនឡើងចំនួន ៣៧.៣០៦.៩៦៩.០០០រៀល ស្មើនឹង ២,៦៨% និងមូលធនសរុប មានចំនួន ៧៨៣.៨៩៤.១៥៩.០០០រៀល កើនឡើងចំនួន ៨១.៥៣២.៧៤១.០០០ រៀលស្មើនឹង ១១,៦១%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,២៥ ដង ២-អនុបាតចរន្តលឿន ១,៩៤ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៧២% ៤-អនុបាតចំណេញធៀបនឹងមូលធន ៣,១៣% ៥-អនុបាតគំលាតចំណេញដុល ២២,៥៧% ៦-អនុបាតគំលាតចំណេញភាព ២៧,៩៥% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៦,៨៦ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៨៥,៧២ រៀល |