នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ១៩,៧២៧,២៨២ ពាន់រៀល ដែលកើនឡើង ៣៣% បើធៀបនឹងប្រាក់ចំណូលចំនួន ១៤,៨៦២,២០២ ពាន់រៀល នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ដែលក្រុមហ៊ុនទទួលបានមានចំនួន ១,៥១០,៦៥១ ពាន់រៀល ដែលថយចុះ ១.៨៣% បើធៀបនឹងប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ១,៥៣៨,៨៦៨ ពាន់រៀល នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦៥,៩៩៥,៣០០ ពាន់រៀល កើនឡើង ២៥,៥៨៦,០២០ ពាន់រៀល ឬ ៦៣.៣២% និងមូលធនសរុបមានចំនួន ៣៦,៧៩១,១៦១ ពាន់រៀល កើនឡើងចំនួន ១៧,០៩៦,១២៩ ពាន់រៀល ឬ ៨៦.៨០%។ អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចរន្តៈ ២.១២ ២. អនុបាតចរន្តលឿនៈ ១.៦៨ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ២.២៩% ៤. អនុបាតចំណេញធៀបនឹងមូលធនៈ ៤.១១% ៥. អនុបាតគម្លាតចំណេញដុលៈ ១៩.៦៤% ៦. អនុបាតគម្លាតចំណេញភាពៈ ៧.៦៦% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ៨១.៨៣ រៀល |