សម្រាប់ឆ្នាំ២០២១ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ២,៥៩ ទ្រីលានរៀល កើនឡើងចំនួន ២២៨,៦០ ប៊ីលានរៀល ស្មើនឹង ៩,៦៨% ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២០ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ៦៧៩ ប៊ីលានរៀល ដែលកើនឡើងចំនួន ១០២,១៤ ប៊ីលានរៀល ស្មើនឹង ១៧,៧១% ធៀបនឹងឆ្នាំ២០២០។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣២ ទ្រីលានរៀល ដែលកើនឡើងចំនួន ៥,៥០ទ្រីលានរៀល ស្មើនឹង ២០,៧៦% និងមូលធនសរុបចំនួន ៤,៩១ ទ្រីលានរៀល កើនឡើងចំនួន ៥០១,៧៨ ប៊ីលានរៀល ស្មើនឹង ១១,៣៨% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០។ សូចនាករសំខាន់ៗនៅក្នុង ឆ្នាំ២០២១ មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម: ១៤,៦១% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ២,៣២% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ១០,៥៥% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ៤,៤៨% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៩,១១% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៤,៩៧% ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(*):២,៣៣% អនុបាតសាធនភាព: ២២,៣៦% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៥៥,៦៥% (*) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣ ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៧៤ នាក់ សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២១ ដូចមានក្នុងឯកសារយោង។ |