សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤២.៣៤៩.២២៩.០០០ រៀល កើនឡើងចំនួន ៣០.៥៣៥.៤៦០.០០០ រៀល ស្មើនឹង ៩,៧៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩៣.៧០៧.៣៩០.០០០រៀល កើនឡើងចំនួន ៦៧.០៩៩.៧៩៦.០០០ រៀល ស្មើនឹង២៥២,១៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៧.១៤៩.៦៧០.០០០រៀល កើនឡើង ចំនួន ៣៧.៣០៦.៩៦៩.០០០រៀល ស្មើនឹង ២,៦៨% និងមូលធនសរុប មានចំនួន ៧៨៣.៨៩៤.១៥៩.០០០រៀល កើនឡើងចំនួន ៨១.៥៣២.៧៤១.០០០ រៀល ស្មើនឹង ១១,៦១%។ សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,២៥ ដង ២-អនុបាតចរន្តលឿន ១,៩៤ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៦,៥៧% ៤-អនុបាតចំណេញធៀបនឹងមូលធន ១១,៩៥% ៥-អនុបាតគំលាតចំណេញដុល ២៣,០៣% ៦-អនុបាតគំលាតចំណេញភាព ២៧,៣៧% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៧,០៤ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១.០៩២,៥២ រៀល |