នៅក្នុងឆមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន ឌី ប៊ី ឌី ទទួលបានប្រាក់ចំណូលចំនួន ៣៩.២០៥.២៦៩.០០០ រៀល ដែលកើនឡើង ១៣.០០៨.៩២១.០០០ ឬ ៤៩,៦៦% បើធៀបនឹងប្រាក់ចំណូលចំនួន ២៦.១៩៦.៣៤៨.០០០ រៀល នៅក្នុងឆមាសទី២ ឆ្នាំ២០២០។ ប្រាក់ចំណេញនៅក្នុងឆមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានមានចំនួន ២.៣៧៥.២៦៤.០០០ រៀល ដែលកើនឡើង ១.១៩៣.០៦៩.០០០ រៀល ឬ ១០០,៩២% បើធៀបនឹង ១.១៨២.១៩៥.០០០ រៀល នៅក្នុងឆមាសទី២ ឆ្នាំ២០២០។គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦៦.៥៤០.៧៤៨.០០០ រៀល កើនឡើង ២៦.១៣១.៤៦៨.០០០ រៀល ឬ ៦៤,៦៧% និងមូលធនសរុបមានចំនួន ៣៦.៨៩០.៨៩៧.០០០ រៀល កើនឡើង ១៧.១៩៥.៨៦៥.០០០រៀល ឬ ៨៧,៣១%។ អនុបាតហិរញ្ញវត្ថុសម្រាប់ឆមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចរន្តៈ ២,១០ ២. អនុបាតចរន្តលឿនៈ ១,៦៧ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ៣,៨២% ៤. អនុបាតចំណេញធៀបនឹងមូលធនៈ ៦,៨៩% ៥. អនុបាតគម្លាតចំណេញដុលៈ ១៩,៤៤% ៦. អនុបាតគម្លាតចំណេញភាពៈ ៦,៤៨% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ១៣៧,៦៧ ៨. អនុបាតលទ្ធភាពបង់ការប្រាក់ៈ ៣,៦៦ |