ក្នុងត្រីមាសទី២ ឆ្នំា២០២២ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៥.២២៦.៩៦៥ ពាន់រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២១ ចំនួន ៨.០៣៣.៨០៤ ពាន់រៀល ស្មើនឹង ១១១,៦៩% និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥១៥.៦៨១ ពាន់រៀល កើនឡើងចំនួន ៣.២២៨.៩៦៧ ពាន់រៀលស្មើនឹង ៨៦,២៣% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២១ ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤៤៤.៧០៦.៧៨២ ពាន់រៀល កើនឡើងចំនួន ១៨.៤៧២.៧៨០ ពាន់រៀល ស្មើនឹង ៤,៣៣% និងមូលធនសរុប មានចំនួន ២៤២.៧៦០.៥១០ ពាន់រៀល ថយចុះចំនួន ៥.២៤២.៤៦៤ ពាន់រៀល ស្មើនឹង ២,១១% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,៤៨ ដង ២-អនុបាតចរន្តលឿន ០,៩៨ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (០,១២)% ៤-អនុបាតចំណេញធៀបនឹងមូលធន (០,២១)% ៥-អនុបាតគំលាតចំណេញដុល ៤០,២២% ៦-អនុបាតគំលាតចំណេញភាព (៣,៣៩)% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (៧,២) រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់ ០,៨៥ សូមអានឯកសារយោងសម្រាប់ព័ត៌មានលម្អិត។ |