ក្នុងត្រីមាសទី៤ ឆ្នំា២០២២ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មាន ចំណូលសរុបចំនួន ៨១.១៥១លាន រៀល កើនឡើងជាង ត្រីមាសទី៤ ឆ្នំា២០២១ ចំនួន ១.៨៤៥លាន រៀល ស្មើនឹង ២,៣% និង ចំណេញ សុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ២០.៥៩៨លាន រៀល ថយចុះចំនួន ២.៨៤៨លាន រៀល ស្មើនឹង ១២,១% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្ម សរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.០៤៣.៥៣០ លានរៀល កើនឡើងចំនួន ២៨.៤៨៩ លានរៀល ស្មើនឹង ០,៧% និងមូលធនសរុប មានចំនួន ៨០៥.៤៩២ លានរៀល កើនឡើងចំនួន ៩៧.២៦៨ លានរៀល ស្មើនឹង ១៣,៧%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,០១% ២-អនុបាតចំណេញធៀបនឹងមូលធន: ១០,១០% ៣-អនុបាតលទ្ធភាពបង់ប្រាក់: ៧៤៥,១៧% |