សេចក្តីលម្អិត៖: ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានកិត្តិយសបំផុតដែលទទួលបានប័ណ្ណសរសើរ «ភាគហ៊ុនមានផលចំណេញច្រើនជាងគេ» និង «ក្រុមហ៊ុនមានអភិបាលកិច្ចសាជីវកម្មឆ្នើម» ប្រចាំឆ្នាំ២០២៥ ពីផ្សារមូលបត្រកម្ពុជា
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ប្រចាំឆ្នាំ២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទទួលបានប័ណ្ណសរសើរ «ភាគហ៊ុនមានផលចំណេញច្រើនជាងគេ» និង «ក្រុមហ៊ុនមានអភិបាលកិច្ចសាជីវកម្មឆ្នើម» ពីផ្សារមូលបត្រកម្ពុជា ជាភាគហ៊ុនមួយដែលផ្តល់ផលចំណេញច្រើនបំផុតសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនមានអភិបាលកិច្ចសាជីវកម្មឆ្នើម។
ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់នៃតម្លាភាព, ទំនុកចិត្ត, ការផ្តល់ផលចំណេញដល់ម្ចាស់ភាគហ៊ុនដែលមានការប្រកួតប្រជែង គាំទ្រដោយស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាប្រាក់ចំណូល ដែលស្របតាមការពិចារណារយ:ពេលវែងរបស់វិនិយោគិន។