សេចក្តីលម្អិត៖ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមហ៊ុនបានខាតក្នុងការិយបរិច្ឆេទចំនួន ១៦៩,២០ លានរៀល ខណៈក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ចំណេញក្នុងការិយបរិច្ឆេទចំនួន ៥.០៣៤,៦៨ លានរៀល។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន តែលកូថេក មានទ្រព្យសកម្មសរុបចំនួន ៣០៨.៩៣៥ លានរៀល កើនឡើងចំនួន ១,៨៨% បើប្រៀបនឹងរយៈពេលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១. អនុបាតសន្ទនីយភាព - អនុបាតចរន្ត: ១,៨៩ ដង - អនុបាតចរន្តលឿន: ១,៨៧ ដង ២. អនុបាតចំណេញភាព - អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,០៥)% - អនុបាតចំណេញធៀបនឹងមូលធន: (០,១១)% - អនុបាតគម្លាតចំណេញដុល : ១៥,៣៨% - អនុបាតគម្លាតចំណេញភាព: (០,៥៩)% - អនុបាតលទ្ធភាពសងការប្រាក់: ៤,៩៥ ដង