សេចក្តីលម្អិត៖ ក្នុងត្រីមាសទី៣ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៦៩.៤៥៥.៦៦៨.០០០ រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២៤ ចំនួន ៤៨.៨៣៨.០៨៧.០០០ រៀល ស្មើនឹង ៤០,៤៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៦.៣៨២.៥៩០.០០០ រៀល កើនចំនួន ៧៤.២២០.៦១៧.០០០ រៀល ស្មើនឹង ៩៤៦,៩៣%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៤៣១.៥៥៨.២៨០.០០០ រៀល កើនចំនួន ៩៩.០៦២.៥១៩.០០០ រៀល ស្មើនឹង ២៩,៧៩% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩៤.៦៤១.២៥៩.០០០រៀល កើនចំនួន ៣១.៣៩១.៤៧៣.០០០ រៀល ស្មើនឹង ៤៩,៦៣% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.១១៣.៥៣២.៤៤៩.០០០ រៀល កើនចំនួន ៣៤០.២០៧.៨៣២.០០០រៀល ស្មើនឹង ១៩,១៨% និងមូលធនសរុប មានចំនួន ១.១៤៧.៦៦៣.៦១៧.០០០ រៀល កើនឡើងចំនួន ៧៧.៧៦១.៨៤១.០០០ រៀល ស្មើនឹង ៧,២៧%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ២,៨៧ដង ២-អនុបាតចរន្តលឿន ២,៥៧ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,១៤ % ៤-អនុបាតចំណេញធៀបនឹងមូលធន ៥,៧៨ % ៥-អនុបាតគំលាតចំណេញដុល ៤១,៣៨% ៦-អនុបាតគំលាតចំណេញភាព ៣៩,១៧% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៧៧៣,៩៤ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥៦,៣៦ រៀល