របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មរួចរាល់ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ហ.អ.ក)។ សម្រាប់ឆ្នាំ២០២២ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៣,០៤ ទ្រីលានរៀល កើនឡើងចំនួន ៤៤៩,៩៥ ប៊ីលានរៀល ស្មើនឹង ១៧,៣៧% ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២១ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ៧៤២,៧៦ ប៊ីលានរៀល ដែលកើនឡើងចំនួន ៦៣,៧៦ ប៊ីលានរៀល ស្មើនឹង ៩,៣៩% ធៀបនឹងឆ្នាំ២០២១។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣៧,១៨ ទ្រីលានរៀល ដែលកើនឡើងចំនួន ៥,១៨ ទ្រីលានរៀល ស្មើនឹង ១៦,១៨% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៤០ ទ្រីលានរៀល កើនឡើងចំនួន ៥១០,៧៩ ប៊ីលានរៀល ស្មើនឹង ១០,៤៦% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២១។ សូចនាករសំខាន់ៗនៅក្នុង ឆ្នាំ២០២២ មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម: ១៤,៤៥% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ២,១៥% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ១០,៣៧% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ៤,១៧% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៧១,១១% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ១០០,៥១% ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(*):២,៩០% អនុបាតសាធនភាព: ១៩,២៥% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៥៤,៩៦% (*) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣ ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៥៨២ នាក់ |