ក្នុងឆ្នំា២០២២ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ១៤៨.៨១៥.៥៦៧ ពាន់រៀល (៣៦.៤១១.៩៣២ ដុល្លារអាមេរិក) សម្រេចបាន ១០១,៧៨% នៃការគ្រោងផែនការឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ កើនឡើងចំនួន ២៣.៥៨៧.៤១៥ ពាន់រៀល (៥.៦២៨.២១៧ ដុល្លារអាមេរិក) ឬស្មើនឹង ១៨,៨៤%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៥៨.៤៩៨.៣៨៩ ពាន់រៀល (១៤.៣១៣.២៨៣ ដុល្លារអាមេរិក) សម្រេចបាន ១០០,៥៣% នៃការគ្រោងផែនការឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ កើនឡើងចំនួន ៦.៨០២.៩៣២ ពាន់រៀល (១.៦០៥.៤៥២ ដុល្លារអាមេរិក) ឬស្មើនឹង ១៣,១៦% ។ ក្នុងឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ១.០១២.៤៨១.៧០៩ ពាន់រៀល (២៤៥.៩២៧.០៦១ ដុល្លារអាមេរិក) កើនឡើងចំនួន ១១៦.៦៧៤.៧៥៦ ពាន់រៀល (២៦.០៤៣.១៧៥ ដុល្លារអាមេរិក) ស្មើនឹង ១៣,០២% និងមូលធនសរុបមានចំនួន ៧៦៨.៣៩៩.៨៧១ ពាន់រៀល (១៨៦.៦៤០.៧២៧ ដុល្លារអាមេរិក) កើនឡើងចំនួន ៦២.៩៥៧.៥៨៤ ពាន់រៀល (១៣.៤៨៣.៥៦៣ ដុល្លារអាមេរិក) ស្មើនឹង ៨,៩២%។ សូចនាករសំខាន់ៗសម្រាប់ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត :៣,៤៩ ដង ២-អនុបាតចរន្តលឿន :៣,៤១ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម :៥,៨៨ % ៤-អនុបាតចំណេញធៀបនឹងមូលធន :៧,៧៥ % ៥-អនុបាតគំលាតចំណេញដុល :៦៥,៨២ % ៦-អនុបាតគំលាតចំណេញភាព :៤០,០០ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ :២.៨៧៧,៨៩ រៀល |