សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤៣.៧៤៣.៥៤៥.០០០ រៀល កើនឡើងចំនួន ១.៣៩៤.៣១៦.០០០ រៀល ស្មើនឹង ០,៤១% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨៤.១៥៥.២១៥.០០០រៀល ថយចុះចំនួន ៩.៥៥២.១៧៥.០០០ រៀល ស្មើនឹង១០,១៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៦.១៤៥.៥៩៦.០០០រៀល ថយចុះចំនួន ១.០០៤.០៧៤.០០០រៀល ស្មើនឹង ០,០៧% និងមូលធនសរុប មានចំនួន ៨៦៣.៨០០.៩៤៦.០០០រៀល កើនឡើងចំនួន ៧៩.៩០៦.៧៨៧.០០០ រៀល ស្មើនឹង ១០,១៩%។ សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត : ២,៦២ ដង ២-អនុបាតចរន្តលឿន : ២,២៥ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៥,៩០% ៤-អនុបាតចំណេញធៀបនឹងមូលធន: ៩,៧៤% ៥-អនុបាតគំលាតចំណេញដុល: ១៦,៥៩% ៦-អនុបាតគំលាតចំណេញភាព: ២៤,៤៨% ៧-អនុបាតលទ្ធភាពសងការប្រាក់: ១០,៨៥ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៩៨១,១៥ រៀល |