សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៤១៩.០៣២.៥៤៥.០០០រៀល ថយជាងឆ្នាំ២០២១ ចំនួន៩៣.៤៥១.៨៤៨.០០០រៀល ស្មើនឹង១៨,២៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ៣.៤៨៦.៣២៨.០០០រៀល កើនចំនួន ២.៣១៧.៤៧៧០០០រៀល ស្មើនឹង ១៩៨,២៧% បើធៀបនឹងឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤៩.៦៨៨.៧៩៩.០០០រៀល ថយចំនួន ៥.៨១៥.៣១៩.០០០ រៀល ស្មើនឹង ១,៦៤% និងមូលធនសរុប មានចំនួន ២៨៥.៣១៩.៤៩៦.០០០ រៀល កើនចំនួន ៥.៨៤៤.១៥៥.០០០ រៀល ស្មើនឹង ២,០៩% ។ សូចនករសំខាន់ៗប្រចាំឆ្នាំ២០២២ មានដូចខាងក្រោម ៖ ១-អនុបាតចរន្ត :៤,៣៥ដង ២-អនុបាតចរន្តលឿន :២,៨៨ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម :១,០០% ៤-អនុបាតចំណេញធៀបនឹងមូលធន :១,២២% ៥-អនុបាតគំលាតចំណេញដុល :៥,០៣% ៦-អនុបាតគំលាតចំណេញភាព :០,៨៣% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ :៨៧,១៦ រៀល |