នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ទទួលបានចំណូលសរុបចំនួន ៥៨.៥១២.៦៩២.០០០ រៀល ថយចុះចំនួន ១៤.៥៦៥.៧៨៨.០០០ រៀល ឬ ១៩,៩៣% បើធៀបនឹងប្រាក់ចំណូលចំនួន ៧៣.០៧៨.៤៨០.០០០ រៀល នៅក្នុងឆ្នាំ២០២១។ ខាតសុទ្ធនៅក្នុងការិយបរិច្ឆេទមានចំនួន ៤.៨៧២.៣០០.០០០ រៀល កើនឡើងចំនួន ៦.៥៥១.០៩១.០០០ រៀល ឬ ៣៩០,២៣% បើធៀបនឹងចំណេញសុទ្ធចំនួន ១.៦៧៨.៧៩១.០០០ រៀល ក្នុងឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៦០.៧៥១.៧៣១.០០០ រៀល ថយចុះចំនួន ៥.៧៨៩.០១៧.០០០ រៀល ឬ ៨,៧០% និងមូលធនសរុបមានចំនួន ៣១.៥១៥.៣៤១.០០០ រៀល ថយចុះចំនួន ៥.៣៧៥.៥៥៦.០០០ រៀល ឬ ១៤,៥៧% បើធៀបទៅនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១. អនុបាតចរន្តៈ ១,៦៣ ២. អនុបាតចរន្តលឿនៈ ១,៤៣ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ (៧.៤៥)% ៤. អនុបាតចំណេញធៀបនឹងមូលធនៈ (១៤,៣៦% ៥. អនុបាតគម្លាតចំណេញដុលៈ ៤,៩៨% ៦. អនុបាតគម្លាតចំណេញភាពៈ (៧,៧៣)% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ (២៤៥) រៀល ៨. អនុបាតលទ្ធភាពបង់ការប្រាក់: (២,៣៦) |