១ - កាលបរិច្ឆេទប្រជុំ | 2023-04-27 14:00 |
២ - របៀបវារៈ |
១. អនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន៤០ភាគរយ នៃប្រាក់ចំណេញក្នុងឆ្នាំ២០២២ ដែលផ្តល់ជូនដល់ភាគហ៊ុនិក របស់ធនាគារ អេស៊ីលីដា ចំនួន៧៤២.៧៦៤.៦៧០.០០០រៀល ស្មើនឹង២៩៧.១០៥.៨៦៤.៩៨៧,៥៨រៀល ក្នុងអត្រា៦៨៥,៨៩៨៥រៀល ក្នុង១ភាគហ៊ុន និងរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា។ ២. អនុម័តគោលការណ៍ភាគលាភ។ ៣. អនុម័តការតែងតាំង លោក ឆាយ សឿន ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។ ៤. អនុម័តការតែងតាំង បណ្ឌិត អ៊ិន ចាន់នី ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។ ៥. អនុម័តការតែងតាំង លោក វ៉ាន់ ស៊ូអៀង ជាអភិបាលឯករាជ្យ នៅធនាគារ អេស៊ីលីដា រហូតដល់ថ្ងៃចូលនិវត្តន៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ៦. អនុម័តការជ្រើសរើស PricewaterhouseCoopers (“PwC”) ជាសវនករឯករាជ្យរបស់ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៤។ ៧ អនុម័តការដំឡើងប្រាក់បៀវត្សជូនប្រធានក្រុមប្រឹក្សាភិបាល។ ៨. អនុម័តកម្រៃសេវា សម្រាប់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ស្របតាមអត្រាអតិផរណាប្រចាំឆ្នាំ២០២២ ចំនួន៣% (បីភាគរយ) ។ ៩. អនុម័តកាលបរិច្ឆេទកំណត់ទុកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្រាប់កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ។ ១០. អនុម័តការធ្វើវិសោធនកម្មលើមាត្រា៨ ឧបសម្ព័ន្ធ១ ឧបសម្ព័ន្ធ៣ និងឧបសម្ព័ន្ធ៤ នៃលក្ខន្តិកៈ ធនាគារ អេស៊ីលីដា៕ |
៣ - សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ |
១. បានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន៤០ភាគរយ នៃប្រាក់ចំណេញក្នុងឆ្នាំ២០២២ ដែលផ្តល់ជូនដល់ភាគហ៊ុនិក របស់ធនាគារ អេស៊ីលីដា ចំនួន៧៤២.៧៦៤.៦៧០.០០០រៀល ស្មើនឹង២៩៧.១០៥.៨៦៤.៩៨៧,៥៨រៀល ក្នុងអត្រា៦៨៥,៨៩៨៥រៀល ក្នុង១ភាគហ៊ុន និងរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា។ ២. បានអនុម័តគោលការណ៍ភាគលាភ។ ៣. បានអនុម័តការតែងតាំង លោក ឆាយ សឿន ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។ ៤. បានអនុម័តការតែងតាំង បណ្ឌិត អ៊ិន ចាន់នី ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំបន្ថែមទៀត។ ៥. បានអនុម័តការតែងតាំង លោក វ៉ាន់ ស៊ូអៀង ជាអភិបាលឯករាជ្យ នៅធនាគារ អេស៊ីលីដា រហូតដល់ថ្ងៃចូលនិវត្តន៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ៦. បានអនុម័តការជ្រើសរើស PricewaterhouseCoopers (“PwC”) ជាសវនករឯករាជ្យរបស់ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៤។ ៧ បានអនុម័តការដំឡើងប្រាក់បៀវត្សជូនប្រធានក្រុមប្រឹក្សាភិបាល។ ៨. បានអនុម័តកម្រៃសេវា សម្រាប់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ស្របតាមអត្រាអតិផរណាប្រចាំឆ្នាំ២០២២ ចំនួន៣% (បីភាគរយ) ។ ៩. បានអនុម័តកាលបរិច្ឆេទកំណត់ទុកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្រាប់កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ។ ១០. បានអនុម័តការធ្វើវិសោធនកម្មលើមាត្រា៨ ឧបសម្ព័ន្ធ១ ឧបសម្ព័ន្ធ៣ និងឧបសម្ព័ន្ធ៤ នៃលក្ខន្តិកៈ ធនាគារ អេស៊ីលីដា៕ |
៤ - ផ្សេងៗ | គ្មាន |