សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារ ទទួលបាន ចំណូលសរុបចំនួន ៨២៦,៧៧ ប៊ីលានរៀល កើនឡើងចំនួន ១១៧,០៧ ប៊ីលានរៀល ស្មើនឹង ១៦,៥០% និង ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៥៧,២៥ ប៊ីលានរៀល កើនឡើងចំនួន ១៣,៧៥ ប៊ីលានរៀល ស្មើនឹង ៩,៥៨% ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ មានចំនួន ៣៨,២៥ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,០៧ ទ្រីលានរៀល ស្មើនឹង ២,៨៨% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៤៦ ទ្រីលានរៀល កើនឡើងចំនួន ៦៨,១២ ប៊ីលានរៀល ស្មើនឹង ១,២៦% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២២។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម(*): ២,៩០% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៤២% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៨១% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៦% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៩,៧៥% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៦,៩៥% ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ៣,២១% អនុបាតសាធនភាព: ១៨,៧៥% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ២២៨,២១% ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៥៧៥ នាក់ សូមពិនិត្យឯកសារយោងសម្រាប់ព័ត៌មានលម្អិត។ |