សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទចំនួន ១.៥៩៤.១៥៥ ពាន់រៀល ដែលបានកើនឡើង ចំនួន ២៥៨.៣៧៣ ពាន់រៀល ស្មើនឹង ១៩,៣៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ នៅក្នុងត្រីមាសទី១ ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៦៨.១៨៤.៣៥៥ ពាន់រៀល កើនឡើងចំនួន ៧.៤៣២.៦២៤ ពាន់រៀល ស្មើនឹង ១២,២៣% និងមូលធនសរុបមានចំនួន ៣៣.១០៩.៤៩៥ ពាន់រៀល កើនឡើងចំនួន ១.៥៩៤.១៥៤ រៀល ស្មើនឹង ៥,០៦ % បើធៀបនឹងឆ្នាំ២០២២។ សូចនករសំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ១-អនុបាតចរន្ត ១,៧១ ដង ២-អនុបាតចរន្តលឿន ១,៥១ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៣៤ % ៤-អនុបាតចំណេញធៀបនឹងមូលធន ៤,៨១ % ៥-អនុបាតគំលាតចំណេញដុល ២៦,៦៣ % ៦-អនុបាតគំលាតចំណេញភាព ៩,៧៣ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១១០ រៀល |