សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក ("ថផខ") មានចំណូលសរុបចំនួន ៧៩ ៥១៧ លានរៀល ថយចុះចំនួន ១៣៦ ៨៣៨ លានរៀល ឬស្មើនឹង ៦៣,២៥% ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានរហូតដល់ ២១៦ ៣៥៥ លានរៀល។ នៅចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ថផខ មានទ្រព្យសកម្មសរុបចំនួន ១ ១៩៩ ៤៨៦លានរៀល ថយចុះចំនួន ២ ៧៩៦ លានរៀល ឬ ០,២៣% ធៀបនឹងចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានរហូត ១ ២០២ ២៨២ លានរៀល និង មូលធនសរុបចំនួន ៩១ ៤០៨ លានរៀល ថយចុះចំនួន ១៨ ៦០៨លានរៀល ឬ ១៦,៩១% ធៀបនឹងចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានត្រឹមតែ ១១០ ០១៦ លានរៀល។ សូចនករសំខាន់ៗសម្រាប់ឆ្នាំចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ១,១៦ ២. អនុបាតចរន្តលឿន៖ ១,១៣ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (១,៩៤)% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ (២៥,៤៣)% ៥. អនុបាតគម្លាតចំណេញដុល៖ ៣៦,៨៦% ៦. អនុបាតគម្លាតចំណេញភាព៖ (២៩,២៣)% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៣១០,១៧) រៀល |