សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣៣.៤៣៧.០២៥ ពាន់រៀល (៨.១១៧.៧៥៣ ដុល្លារអាមេរិក) បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ កើនឡើងចំនួន ៥៩២.៩៨១ ពាន់រៀល (១៦៣.២៧៤ ដុល្លារអាមេរិក) ឬស្មើនឹង +១,៨១% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានសរុបចំនួន ៩.៤២៩.៥២០ ពាន់រៀល (២.២៨៩.២៧៤ ដុល្លារអាមេរិក) បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ ថយចុះចំនួន ៥.១០០.៦៩៥ ពាន់រៀល (១.២២៩.៧៩០ ដុល្លារអាមេរិក) ឬស្មើនឹង -៣៥,១០%។ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២៣ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួន ១៤២.០៣៥.៤៨០ ពាន់រៀល (៣៤.៥៥៨.៥១១ ដុល្លារអាមេរិក) សម្រេចបាន ៨១,៤១% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ៦.៧៨០.០៨៧ ពាន់រៀល (១.៨៥៣.៤២១ ដុល្លារអាមេរិក) ឬស្មើនឹង -៤,៥៦%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៨.៦០៥.៩៦៦ ពាន់រៀល (៩.៣៩៣.១៧៩ ដុល្លារអាមេរិក) សម្រេចបាន ៥៧,៨៦% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ២០.៦៨៧.៧២៤ ពាន់រៀល (៥.១១៤.៦៩៧ ដុល្លារអាមេរិក) ឬស្មើនឹង -៣៤,៨៩%។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ១.០៤០.៨៨៣.៥៣៣ ពាន់រៀល (២៥៤.៨០៦.២៥០ ដុល្លារអាមេរិក) កើនឡើងចំនួន ២៩.៩៧៥.៤៤៨ ពាន់រៀល (៩.២៦១.៤១៥ ដុល្លារអាមេរិក) ស្មើនឹង +២,៩៧% និងមូលធនសរុបមានចំនួន ៧៩៦.៧៦០.៣៩០ ពាន់រៀល (១៩៥.០៤៥.៣៨៣ ដុល្លារអាមេរិក) កើនឡើងចំនួន ២៧.០៦៨.៧៦១ ពាន់រៀល (៨.០៩០.៨៩៤ ដុល្លារអាមេរិក) ស្មើនឹង +៣,៥២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១,៤៤ ដង
២-អនុបាតចរន្តលឿន: ១,៣៥ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៩១ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,១៨ %
៥-អនុបាតគំលាតចំណេញដុល: ៦២,៣៦ %
៦-អនុបាតគំលាតចំណេញភាព: ២៨,២០ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៥៥,៨៨ រៀល