១ - ចំនួនទឹកប្រាក់នៃកម្ចី: ៣.៥០០.០០០ ដុល្លារអាមេរិកគត់
២ - អត្រាការប្រាក់នៃកម្ចី: 0%
៣ - រយៈពេលនៃកម្ចី: ១៣ ខែ
៤ - កាលបរិច្ឆេទនៃកម្ចី: 2023-08-01
៥ - ឥណប្រតិទាននៃកម្ចី: 2024-09-30
៦ - ឈ្មោះឥណទាយក: ឧកញ៉ា កូយ ឡេសាន
៧ - អនុបាតនៃកម្ចីធៀបនឹងមូលធនភាគហ៊ុនិក (%): ៨២,០៨%
៨ - អនុបាតនៃបំណុលសរុបធៀបនឹងមូលធនភាគហ៊ុនិក (%): ៤៥៩,៣១%
៩ - មូលធនភាគហ៊ុនិក: < ៣០ ប៊ីលានរៀល
១០ - បរិយាយ: ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានចុះកិច្ចសន្យាកម្ចីប្រាក់ជាមួយ ឧកញ៉ា កូយ ឡេសាន ក្នុងចំនួន ៣.៧៣៤.១៣៧,៣៣ ដុល្លារអាមេរិក។
ប្រាក់កម្ចីនេះបានកើតឡើងរួចរាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ប្រចាំត្រីមាសទី៣ សម្រាប់ឆ្នាំ២០២៣ ដែលស្ថិតក្នុងបំណុលរយៈពេលខ្លីមានចំនួន ៤.៥១៣.០៥៣ ដុល្លារអាមេរិក ដែលជាសមតុល្យជំពាក់ភាគហ៊ុនិក។ ចំនួនទឹកប្រាក់នេះត្រូវបានផ្លាស់ប្តូរពីការជំពាក់ អភិបាល និងតតិយជនទៅជាកម្ចីតែមួយ ដែលនាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានការជំពាក់តែចំពោះភាគហ៊ុនិកម្នាក់ប៉ុណ្ណោះគឺ ឧកញ៉ា កូយ ឡេសាន ដូចមានក្នុងកិច្ចព្រមព្រៀងប្រាក់កម្ចីដែលបានចុះកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ប្រចាំត្រីមាសទី៤ សម្រាប់ឆ្នាំ២០២៣ សវនករបានធ្វើចំណាត់ថ្នាក់ឡើងវិញដោយចំនួន ៣.៥០០.០០០ ដុល្លារអាមេរិក នៃចំនួន ៤.៧០៩.០២២ ដុល្លារអាមេរិក ជាសមតុល្យដែលជំពាក់ភាគហ៊ុនិក និងជាលំដាប់ប្រភេទស្ថិតក្រោមបំណុលរយៈពេលវែង។
១១ - មូលហេតុ: គោលបំណងនៃប្រាក់កម្ចីជាមួយ ឧកញ៉ា កូយ ឡេសាន គឺត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់កម្ចីជាមួយអភិបាល និងតតិយជន។