សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ១១.៨៦៥.២៦២ ពាន់រៀល ថយចុះជាងត្រីមាសទី២ ឆ្នាំ២០២៣ ចំនួន ១៧.៨០១.៩០៣ ពាន់រៀល ស្មើនឹង (៦០)% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន (៥០.៣៥៤) ពាន់រៀល ថយចុះចំនួន ២.៥១១.៧៨៤ ពាន់រៀល ស្មើនឹង (១០២,០៥)%បើធៀប នឹងត្រីមាសទី២ ឆ្នាំ២០២៣ ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៨៦.២៨៦.៩៩២ ពាន់រៀល កើនឡើងចំនួន ១៩.២៨៧.៤៣០ ពាន់រៀល ស្មើនឹង (៤,១៣)% និងមូលធនសរុប មានចំនួន ២៥៥.៨៦៨.០៥០ ពាន់រៀល កើនឡើងចំនួន ២.១៥៥.៨៣២ ពាន់រៀល ស្មើនឹង ០,៨៥ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,២៦ ដង
២-អនុបាតចរន្តលឿន ១,៥៧ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (០,០១) %
៤-អនុបាតចំណេញធៀបនឹងមូលធន (០,០២) %
៥-អនុបាតគំលាតចំណេញដុល ៧១,៥៧ %
៦-អនុបាតគំលាតចំណេញភាព (០,៤២) %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (០.៧០) រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ១,២៦