សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីការខាតសរុប លម្អិតក្នុងការិយបរិច្ឆេទចំនួន ២.១៦០.០៣៥.០០០ រៀល ថយចុះចំនួន ២.៧៧០.៨៥២.០០០ រៀល ស្មើនឹង ៤៥៣,៦៣% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤។
គិតត្រឹមដំណាច់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៩៧.៤០២.៣៥២.០០០ រៀល ថយចុះចំនួន ៥.៤៩១.៤៥៥.០០០ រៀល ស្មើនឹង ៥,៣៤% មូលធនសរុប មានចំនួន ១៥.៤៥៨.៨៨០.០០០ រៀល ថយចុះចំនួន ២.១៦០.០៣៥.០០០ រៀល ស្មើនឹង ១២,២៦% បើប្រៀបធៀបទៅនឹងបំណាច់ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។
សូចនាករសំខាន់ៗនៃ ត្រីមាសទី១ ឆ្នាំ ២០២៥ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១៤១,៣៩%
២. អនុបាតចរន្តលឿន៖ ៨៩,៨៩%
៣. អនុបាតចំណេញធៀបនឹងទ្រព្យ៖ (២,១១)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (១៣,៣២)%
៥. អនុបាតគម្លាតចំណេញដុល៖ គ្មាន
៦. អនុបាតគម្លាតចំណេញភាព៖ គ្មាន
៧. អនុបាតលទ្ធភាពសងការប្រាក់៖ (០,៤៥) ដង
៨. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៨០,១០) រៀល