សេចក្តីលម្អិត៖: ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានសម្រេចឱ្យចុះបញ្ជីជាផ្លូវការនៅ (ផមក) ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះតទៅ។
១. នាមករណ៍ក្រុមហ៊ុន
-នាមករណ៍ពេញ
- ភាសាខ្មែរ៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក
- ភាសាអង់គេ្លស៖ MENGLY J. QUACH EDUCATION PLC.
-នាមករណ៍បំព្រួញ
- ភាសាខ្មែរ៖ ម៉េងលី ជេ.គួច
- ភាសាអង់គេ្លស៖ MJQE
២. និមិត្តសញ្ញា
- ភាសាខ្មែរ៖ ម.ជ.គ.អ
- ភាសាអង់គេ្លស៖ MJQE
៣. គោលនយោបាយភាគលាភ
- ទិន្នផលភាគលាភធានាអប្បបរមាចំនួន ៦% សម្រាប់រយៈពេល ២ឆ្នាំ (សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤) ជាមួយទឹកប្រាក់ចំនួន ០,០៣០៦ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុនក្នុងតម្លៃ IPO ។
៤. ភាគហ៊ុនចុះបញ្ជី
- ចំណាត់ថ្នាក់ភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
- លេខកូដស្តង់ដារ៖ KH1000210000
- លេខកូដបំព្រួញ៖ A000210
- ចំនួនភាគហ៊ុនចុះបញ្ជី៖ ៣២៤.០៥៩.៥២៧ ភាគហ៊ុន
- ចំនួនភាគហ៊ុនបោះផ្សាយ៖ ៣.៩៥៩.៥២៧ ភាគហ៊ុន
- តម្លៃចារឹក៖ ២០០ រៀល
- ថៃ្លបោះផ្សាយ ៖ ២.០៨០ រៀល
៥. ខែសារពើពន្ធ ៖ ខែធ្នូ
៦. ចំណាត់ថ្នាក់វិស័យ៖ វិស័យអប់រំ
៧. កាលបរិច្ឆេទចុះបញ្ជី៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
៨. ភាគហ៊ុនិកសំខាន់ៗ៖
- អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី: ៦៧,៨៤៧%
- លោក គួច អាឡិច: ១៤,៥៣៨%
- លោក គួច ផល: ១៤,៥៣៨%
៩. ផ្សេងៗទៀត
- អាសយដ្ឋាន៖ អាគារលេខ ១១A ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
- លេខទូរសព្ទ៖ ០២៣ ២២៣ ២៩៥
- សេវាកម្មចម្បង ៖ សេវាអប់រំ
- បុគ្គលទទួលសិទិ្ធតំណាង៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ
- ក្រុមហ៊ុនធានាទិញមូលបត្រ៖ ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក
សាធារណជនអាចទទួលបានឯកសារផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនតាមរយៈគេហទំព័ររបស់ (ផមក) ដែលមានអាសយដ្ឋាន www.csx.com.kh ។