សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន ៥៨៥.៩៩៤ ពាន់រៀល ខណៈដែលនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន ឌី ប៊ី ឌី មានចំណូលលម្អិតសរុបចំនួន ៨៨៧.២៧៨ ពាន់រៀល។ នៅក្នុងត្រីមាសទី១ ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ១០២.៥៥២.៩១២ ពាន់រៀល កើនឡើងចំនួន ១០.៩៣៨.៣២២ ពាន់រៀល ស្មើនឹង ១១,៩៤% និងមូលធនសរុបមានចំនួន ៣៣.៦៤៩.៦៦៤ ពាន់រៀល ថយចុះចំនួន ៥៨៥.៩៩៤ ពាន់រៀល ស្មើនឹង ១,៧១% បើធៀបនឹងឆ្នាំ២០២៤។
សូចនករសំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៥
១-អនុបាតចរន្ត: ១,៣៧ ដង
២-អនុបាតចរន្តលឿន: ១,២២ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,៥៧)%
៤-អនុបាតចំណេញធៀបនឹងមូលធន: (១,៧៤)%
៥-អនុបាតគំលាតចំណេញដុល: ៨,២៤%
៦-អនុបាតគំលាតចំណេញភាព: (១,២៦)%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (៣០)រៀល