សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី២ ដែលបានបញ្ចប់នៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ចំណូលសរុបរបស់ ផថខ មានចំនួន បានកត់ត្រាត្រឹម ២៣ ៥៩៣ លានរៀល ដែលតំណាងអោយកើនឡើងចំនួន ១៣ ៦៨៤ លានរៀល ឬ ១៣៨,១% បើប្រៀបធៀបទៅនឹងត្រីមាសទីបីនៃឆ្នាំហិរញ្ញវត្ថុ២០២៤ បានកត់ត្រាមានចំនួនត្រឹម ៩ ៩០៩លានរៀល។
គិតត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុប មានចំនួន ៩៤៣ ៨៨៨ លានរៀល តំណាងឲ្យការកើនឡើងចំនួន ២៦ ៣៣៣ លានរៀល ឬ ២,៩% បើប្រៀបធៀបនឹងចំនួន ៩១៧ ៥៥៥ លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង មូលធនសរុបចំនួន (១៥ ៩២០ ) លានរៀល តំណាងឲ្យការថយចុះចំនួន ១៤ ៦២៩ លានរៀល ឬ ១ ១៣៣,២% បើប្រៀបធៀបនឹងចំនួន (១ ២៩១) លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ដែលបានបញ្ចប់នៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១,៥៩ ដង
២. អនុបាតចរន្តលឿន៖ ១,៣៤ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (០,៧៦)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (៤៥,១៦)%
៥. អនុបាតគម្លាតចំណេញដុល៖ ១៨,៩៥%
៦. អនុបាតគម្លាតខាតភាព៖ (៣០,៤៧)%
៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៩៥,៩២) រៀល