សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន ៥១២.៥២៥ ពាន់រៀល ដែលបានថយឡើង ចំនួន ៦៧៧.២១៤ ពាន់រៀល ស្មើនឹង ៥៦,៩២% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។ នៅក្នុងត្រីមាសទី៤ ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៨៣.៩៦៥.៧៣៤ ពាន់រៀល កើនឡើងចំនួន ២៣.២១៤.០០៣ ពាន់រៀល ស្មើនឹង ៣៨,២១% និងមូលធនសរុបមានចំនួន ៣៥.៥៧២.៥២៦ ពាន់រៀល កើនឡើងចំនួន ៤.០៥៧.១៨៥ ពាន់រៀល ស្មើនឹង ១២,៨៧% បើធៀបនឹងឆ្នាំ២០២២។
សូចនករសំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣
១-អនុបាតចរន្ត: ១,៣៤ ដង
២-អនុបាតចរន្តលឿន: ១,២០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,៦១)%
៤-អនុបាតចំណេញធៀបនឹងមូលធន: (១,៤៤)%
៥-អនុបាតគំលាតចំណេញដុល: ១០,៩២%
៦-អនុបាតគំលាតចំណេញភាព: (២,១៩)%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (៣០) រៀល