រយៈពេល: ត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ត្រីមាសបច្ចុប្បន្ន: ៩ ៩០៩ លានរៀល
ត្រីមាសមុន: ១៩ ១៦០ លានរៀល
បម្រែបម្រួល: (៩ ២៥១ លានរៀល)
អត្រាបម្រែបម្រួល: (៤៨,៣%)
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ត្រីមាសបច្ចុប្បន្ន: (១ ៥៩៧ លានរៀល)
ត្រីមាសមុន: ៥ ១៦៣ លានរៀល
បម្រែបម្រួល: (៦ ៧៦០ លានរៀល)
អត្រាបម្រែបម្រួល: (១៣០,៩%)
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ត្រីមាសបច្ចុប្បន្ន: (១១ ៩៩៧ លានរៀល)
ត្រីមាសមុន: (៥ ២៩០ លានរៀល)
បម្រែបម្រួល: (៦ ៧០៧ លានរៀល)
អត្រាបម្រែបម្រួល: (១២៦,៨%)
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការថយចុះនៃប្រាក់ចំណូល
ការថយចុះនៃប្រាក់ចំណេញពីប្រតិបត្តិការ
ការកើនឡើងនៃប្រាក់ខាតសុទ្ធ
៤ - មូលហេតុ: ចំណូលសរុបសម្រាប់ត្រីមាសនេះបានកត់ត្រាត្រឹម ៩ ៩០៩ លានរៀល ដោយថយចុះចំនួន ៩ ២៥១ លានរៀល ឬ ៤៨,៣% បើប្រៀបធៀបទៅនឹងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុនដែលបានកត់ត្រាមានចំនួនត្រឹម ១៩ ១៦០ លានរៀល។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណូលទាបនៅក្នុងត្រីមាសបច្ចុប្បន្នដែលស្ថិតក្រោមការត្រួតពិនិត្យឡើងវិញគឺបណ្តាលមកពីការបញ្ចប់គម្រោងនៃភាគខាងកើតសៀមរាបនា ខែមីនា ឆ្នាំ២០២៣ និងវឌ្ឍនភាពនៃគម្រោងទាបជាង បើប្រៀបធៀបនឹងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុន។
ប្រាក់ខាតប្រតិបត្តិការដែលមានចំនួន ១ ៥៩៧ លានរៀលត្រូវបានកត់ត្រាសម្រាប់ត្រីមាសនេះ បើធៀបទៅនឹង ៥ ១៦៣ លានរៀលនៃប្រាក់ចំណេញប្រតិបត្តិការនៃត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុន តំណាងឲ្យការថយចុះចំនួន ៦ ៧៦០ លានរៀល ឬ ១៣០,៩%។
ការខាតក្រោយដកពន្ធនៃត្រីមាសបច្ចុប្បន្នក្រោមការត្រួតពិនិត្យឡើងវិញមានចំនួន ១១ ៩៩៧ លានរៀល បើប្រៀបធៀបទៅនឹងខាតក្រោយដកពន្ធមានចំនួន ៥ ២៩០ លានរៀល ក្នុងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុនដោយមានការកើនឡើងចំនួន ៦ ៧០៧ លានរៀល ឬ ១២៦,៨% ។