សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ចំណូលសរុបរបស់ ផថខ បានកត់ត្រាចំនួន ៩ ៩០៩ លានរៀល ដោយថយចុះចំនួន ៩ ២៥១ លានរៀល ឬ ៤៨,៣% បើប្រៀបធៀបទៅនឹងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុនដែលបានកត់ត្រាមានចំនួនប្រមាណ ១៩ ១៦០ លានរៀល។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណូលទាបនៅក្នុងត្រីមាសបច្ចុប្បន្នដែលស្ថិតក្រោមការត្រួតពិនិត្យឡើងវិញគឺបណ្តាលមកពីការបញ្ចប់គម្រោងនៃភាគខាងកើតសៀមរាបនា ខែមីនា ឆ្នាំ២០២៣ និងវឌ្ឍនភាពនៃគម្រោងទាបជាង បើប្រៀបធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំហិរញ្ញវត្ថុមុន។
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ១ ១០១ ០៩០ លានរៀល មានការថយចុះចំនួន ៩៨ ៣៩៦ លានរៀល ឬ ៨,២% បើប្រៀបធៀបនឹងចំនួន ១ ១៩៩ ៤៨៦ លានរៀលនៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ និង មូលធនសរុបចំនួន ៥២ ២៧០ លានរៀល ថយចុះចំនួន ៣៩ ១៣៨ លានរៀល ឬ ៤២,៨% បើប្រៀបធៀបនឹងចំនួន ៩១ ៤០៨ លានរៀល នៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ នៃឆ្នាំហិរញ្ញវត្ថុ ២០២៤ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១,២៣
២. អនុបាតចរន្តលឿន៖ ១,២០
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (១,០៩)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (២២,៩៥)%
៥. អនុបាតគម្លាតចំណេញដុល៖ ២៨,៦៧%
៦. អនុបាតគម្លាតខាតបង់៖ (១២១,០៧)%
៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (១៦០,០៨) រៀល