សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ៣២.០៤១.២០២ ពាន់រៀល កើនឡើងជាងត្រីមាសទី២ ឆ្នាំ២០២៤ ចំនួន ២០.២៦០.៧១០ ពាន់រៀលស្មើនឹង ១៧១,៩៩ % និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤.០០៤.៦៦៣ ពាន់រៀល កើនឡើងចំនួន ៤.០៥៣.៩៥៣ ពាន់រៀល ស្មើនឹង ៨.២២៤,៧០ % បើធៀប នឹងត្រីមាសទី២ ឆ្នាំ២០២៤។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៦៩.៩៦៧.៦២៨ ពាន់រៀល កើនឡើងចំនួន ២៧.៧៧៤.៥៦៥ ពាន់រៀល ស្មើនឹង ៦,២៨% និងមូលធនសរុប មានចំនួន ៣១៤.៥១២.៥៨១ ពាន់រៀល កើនឡើងចំនួន ៣៦.៦១២.៥៥០ ពាន់រៀល ស្មើនឹង ១៣,១៧ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៤,៤១ ដង
២-អនុបាតចរន្តលឿន ៣,៣៥ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៨៥ %
៤-អនុបាតចំណេញធៀបនឹងមូលធន ១,២៧ %
៥-អនុបាតគំលាតចំណេញដុល ៣៦,៤១ %
៦-អនុបាតគំលាតចំណេញភាព ១២,៥០ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥៥,៩៩ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ៤,៤៩