សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីខាតលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ៧៩៦.៦៧៤.០០០ រៀល ថយចុះចំនួន ២.១៤១.៨៨១.០០០ រៀល ស្មើនឹង ១៥៩,២២% បើប្រៀបធៀបទៅនឹងត្រីមាសទី ២ នៃឆ្នាំសារពើពន្ធ ឆ្នាំ ២០២៤។
គិតត្រឹមដំណាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៨២.៣១០.០៧៨.០០០ រៀល ថយចុះចំនួន ២០.៥៨៣.៧២៩.០០០ រៀល ស្មើនឹង ២០,០០% មូលធនសរុប មានចំនួន ១២.៦៥៩.៦១០.០០០ រៀល ថយចុះចំនួន ៤.៩៥៩.៣០៥.០០០ រៀល ស្មើនឹង ២៨,១៥% បើប្រៀបធៀបទៅនឹងបំណាច់ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។
សូចនាករសំខាន់ៗនៃ ត្រីមាសទី២ ឆ្នាំ ២០២៥ មានដូចខាងក្រោម៖
១. អនុបាតចរន្ត ៖ ១៥២,៣៣%
២. អនុបាតចរន្តលឿន៖ ៧៤,៩០%
៣. អនុបាតចំណេញធៀបនឹងទ្រព្យ ៖ (១,០១%)
៤. អនុបាតចំណេញធៀបនឹងមូលធន ៖ (៦,៥៨%)
៥. អនុបាតគម្លាតចំណេញដុល ៖ គ្មាន
៦. អនុបាតគម្លាតចំណេញភាព ៖ គ្មាន
៧. អនុបាតលទ្ធភាពសងការប្រាក់ ៖ ០,៥០
៨. (ចំណេញ) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ (៣២,៣៨) រៀល